ប្រហែលជាមានមនុស្សច្រើនណាស់ដែលកំពុងរស់ក្នុងអតីតកាល រឺក៏មិនអាចបំភ្លេចអតីតកាលបានដែលជា ធម្មតាវាត្រូវបានហៅថាMemory ការចងចាំដ៏ស្រស់ស្អាត និងស្លាកស្នាមឈឺចាប់ជាច្រើនសុទ្ធតែកើតឡើងលើ
មនុស្សគ្រប់គ្នាគ្រាន់តែប្រតិកម្មចំពោះរឿងទាំងនោះខុសៗគ្នាប៉ុណ្ណោះ មានអ្នកខ្លះប្រើពេលយ៉ាងយូរទន្រាំអាច
ធ្វើអោយចិត្តទទួលយកការពិតបាននោះក៏ព្រោះតែគេផ្តល់សារ:សំខាន់ខ្លាំងចំពោះវានៅទីនេះគ្រាន់តែចង់
និយាយថាអតីតកាលប្រៀបដូចជាទឹកដែលហូរទៅដូច្នោះឯង គ្មានថ្ងៃហូត្រលប់ក្រោយជារៀងរហូត គ្រាន់តែ
គិតថាវាជាផ្នែកមួយនៃជីវិតដែលកន្លងហួសមកហើយកុំព្យាយាមត្រាំត្រែងរស់ក្នុងសេចក្តីទុក្ខវាមិនបានធ្វើ
អោយជីវិតប្រសើរឡើងឡើយ កាត់ចិត្ត ធ្វើចិត្ត កុំនឹកនា វាអាចអោយយើងធូរស្រាលបានខ្លះ...